jump to navigation

បុណ្យកឋិនទានឆ្នាំនេះ (គ.ស២០១១) ខែតុលា 18, 2011

Posted by ភិក្ខុ គង់ តូ in បុណ្យនានា.
Tags:
add a comment

កាលពីប៉ុន្មានថ្ងៃមុននេះ ក្នុងទីអារាម វត្តជម្ពូវ័ន បានប្រារព្ធធ្វើបុណ្យកឋិនទាន ដែលប្រារព្ធឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា កន្លងទៅថ្មីៗនេះ។

ចំពោះអង្គកឋិនទាន បានដង្ហែមកកាន់វត្តជម្ពូវ័នមកពី ភូមិគ្រិះ សម្តេចចៅហ្វាវាំង គង់ សំអុល។ ដោយមានការរួមដង្ហែក្រោមការដឹកនាំរបស់លោកជំទាវ ថាយ វ៉ា និងបុត្រ ព្រមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់។

គួរបញ្ជាក់ផងដែរថា (ច្រើន​ទៀត…)

Advertisements

បុណ្យកឋិនទាន (គ.ស២៥៥៥) ខែតុលា 11, 2011

Posted by ភិក្ខុ គង់ តូ in បុណ្យនានា, ពិធីបុណ្យផ្សេងៗក្នុងសាសនា.
Tags:
add a comment

ព្រះករុណា-យើងខ្ញុំទាំងអស់គ្នាជាពុទ្ធបរិស័ទចំណុះជើង វត្តជម្ពូវ័ន ទាំងមូលបានមូលមតិគ្នា ជាឯកច្ឆ័ន ផ្តួចផ្ដើមធ្វើបុណ្យ អង្គកឋិនទានសាមគី្គ ដើម្បីដង្ហែទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំ ព្រះវស្សាអស់ត្រីមាសបីខែក្នុងពទ្ធសីមា វត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

          អាស្រ័យដូចបានប្រគេន និងជម្រាបជូនខាងលើនេះ សូមនិមន្ដ-យាង និងគោរពអញ្ជើញទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក-លោកស្រី អ្នកនាងកញ្ញា ព្រមទាំងពុទ្ធបរិស័ទ ញាតិមិត្តជិតឆ្ងាយ ទាំងអស់ មេត្តាអញ្ជើញចូលរួមចាប់មគ្គផលក្នុងកម្មវិធីបុណ្យកឋិនទាននេះ ឱ្យបាន​អធិកអធម ហើយនិងអនុមោទនាយកផលានិសង្ស រៀងៗខ្លួន។

កម្មវិធីបុណ្យ

          ថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំថោះ ត្រីស័ក ព.ស២៥៥៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា គ.ស២០១១ វេលាម៉ោង :៣០នាទីរសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ ប្រារព្ធបទនមស្សការ សមាទានសីល និមន្ដព្រះសង្ឃ ចម្រើនព្រះបរិត្ត និងសំដែងធម៌ទេសនា។

          លុះព្រឹកឡើងថ្ងៃព្រហស្បតិ៍ ១រោច ខែឆ្នាំដដែល

À ម៉ោង :៣០នាទី ប្រគេនយាគូរព្រះសង្ឃ

À ម៉ោង :០០នាទី ដង្ហែអង្គកឋិនទានប្រទក្សិណព្រះវិហារបីជុំ វេរអង្គកឋិនទាន ប្រគេនព្រះសង្ឃ

​​​À ម៉ោង ១០:៣០នាទី វេរភត្តាហារ ប្រគេនព្រះសង្ឃ ពហូដារឆ្លង ជាកិច្ចសម្រេចនៃបុណ្យ។

អ្នកផ្ដើមបុណ្យ

–       ឧបាសិកា គង់ ម៉ាលី

–       សម្តេចចៅហ្វាវាំង គង់ សំអុល និងលោកជំទាវ ថាយ វ៉ា

–       ឯកឧត្តម គុយ សុផល និងលោកជំទាវ

–       ឯកឧត្តម សុក ខា និងលោកជំទាវ

–       លោកជំទាវ គង់ បញ្ញា

ប្រវត្តិបុណ្យកឋិន

(ច្រើន​ទៀត…)

ប្រគល់អំណោយជូនដល់កាកបាទក្រហមកម្ពុជា ខែតុលា 5, 2011

Posted by ភិក្ខុ គង់ តូ in សកម្មភាព ព្រះអនុគណ.
add a comment

ដោយសារប៉ុន្មានខែមុននេះ ក្នុងប្រទេសកម្ពុជាយើងមានគ្រោះធម្មជាតិ (ទឹកជំនន់) ដ៏ធ្ងន់ធ្ងរ រហូតមកដល់បច្ចុប្បន្ននេះ ពុំទាន់ស្រកនៅឡើយ … ។ នៅតាមបណ្ដារខេត្តមួយចំនួនដូចជាៈ កំពង់ចាម, កំពង់ធំ, សៀមរាប … កំពុងជូបគ្រោះដ៏ធ្ងន់ធ្ងរនេះ ខ្វះស្បៀងមួយចំនួន​ធំ អញ្ចឹងហើយទើបមានការទំនុកបំរុងជួយជាហូរហែរកន្លងមកពីសំណាក់សប្បុរសជននានា ក្នុងនិងក្រៅប្រទេស ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទៅទៀតនោះគឺកាកបាទក្រហមកម្ពុជា ដែលមានលោកជំទាវ គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន រួមនឹងបុគ្គលិកកាកបាទក្រហមទូរទាំងប្រទេស បានយកចិត្តទុកដាក់ ពីសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ជាពិសេសគឺទឹកជំនន់។

ដោយមើលឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះ និងការយកចិត្តទុកដាក់របស់លោកជំទាវប្រធានកាកបាទក្រហមកម្ពុជា ថ្ងៃក្នុងទីអារាមវត្តជម្ពូវ័ន នៅថ្ងៃពុធ ទី០៥ ខែតុលា គ​.ស២០១១ វេលាម៉ោង ១៤:៣០នាទី មានរៀបចំនូវពិធីប្រគល់អំណោយជូនដល់កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយ ព្រះគ្រូ សុមេធធានី វ៉ង់ គឹមសន ព្រះអនុគណខណ្ឌដង្កោ និងជាព្រះចៅអធិការ វត្តជម្ពូវ័ន និងមន្ដ្រីសង្ឃ (វត្តជម្ពូវ័ន) ៩អង្គផ្សេងទៀត។

ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ា សុជាតិវង្ស ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងសហការីទាំងអស់ ដែលមានអំណោយដូចខាងក្រោមៈ

  • អង្ករ ២តោន
  • មី ៣០កែសតូច
  • ត្រីខ ៥០កំប៉ុង
  • ទឹកត្រី ១០យួរ
  • ទឹកស៊ីអ៊ីវ ១០យួរ
  • ស្ករស ៥០កញ្ចប់
  • ទឹកដោះគោ ៥០កំប៉ុង
  • បច្ច័យចំនួន ២,០០០.០០០៛ (ពីរលានរៀល)

ដោយព្រះគ្រូសុមេធធានីមានសង្ឃដីការថាៈ

ថ្វីត្បិតនេះជាអំណោយដ៏តិចតួចស្ដួចស្ដើងក៏ពិតមែន ប៉ុន្តែនេះជាការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល​ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែមើលឃើញ និងចុះជួយដល់ទុក្ខលំបាករបស់ប្រជារាស្ត្រខ្មែរទាំងអស់ទូរទាំងប្រទេសកម្ពុជា និងមានការយល់ព្រមពីព្រះសង្ឃដែលគង់នៅក្នុងវត្តជម្ពូវ័នមានចំនួន ១៣៧អង្គ ដោយកំណត់ថា ទេយ្យទាន ឧបភោគ បរិភោគទាំងនេះ នឹងចូលរួមបរិច្ចាគទៅឱ្យញាតិញោមពុទ្ធបរិស័ទដែលរងគ្រោះដោយទឹកជំនន់តាមរយៈកាកបាទក្រហមកម្ពុជា …។

ជាចុងក្រោយព្រះអង្គក៏សូមជូនពរដល់សម្ដេចទាំងបី ដែលមានសម្តេច ធម្មពោធិសាល ជា ស៊ីម, សម្ដេច ពញ្ញាចក្រី ហេង សំរិន, សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឱ្យជូបប្រទះតែពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

បន្ទាប់ពីនោះមក ឯកឧត្តម ប៉ាសុជាតិវង្ស បានមានប្រសាសន៏ថា ឯកឧត្តមសប្បាយរីករាយណាស់ ដែលឃើញព្រះសង្ឃ និងគណៈកម្មាធិការ អាចារ្យវត្តជម្ពូវ័ន ជាពិសេសក្រោមការផ្ដួចផ្ដើមរបស់ព្រះគ្រូ សុមេធធានី វ៉ង់ គឹមសន ដែលមានព្រះទ័យទឹកចិត្ត ជួយដល់ប្រជាជនខ្មែរ តាមរយៈកាកបាទក្រហមកម្ពុជា … និងក៏សូមប្រគេនព្រះពរ ដល់ព្រះសុមេធធានី និងព្រះសង្ឃ ទាំងអស់ឱ្យមាន សុខភាពមាំមួន ប្រាជ្ញាវាងវៃ ដើម្បីថែររក្សាព្រះពុទ្ធសាសនាឱ្យបានគង់វង្សយូរអង្វែងតរៀងទៅ។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃវត្តជម្ពូវ័នមានព្រះសង្ឃគង់នៅទាំងអស់ចំនួន ១៣៧អង្គ ដែលនិមន្ដមកពីតាមបណ្ដាខេត្តនានា ដើម្បីបន្តការសិក្សារៀនសូត្រ ដែលក្នុងមួយថ្ងៃត្រូវចំណាយទៅលើបច្ច័យចំនួន ២៣ម៉ឹនរៀល ដើម្បីទិញម្ហូប៕

បុណ្យឆ្លងកុដិ ខែកក្កដា 12, 2011

Posted by ភិក្ខុ គង់ តូ in បុណ្យនានា.
add a comment

កាលពីថ្ងៃទី ១០-១១ ខែកក្កដា គ.ស២០១១ ក្នុងទីអារាមវត្តជម្ពូវ័ន បានប្រារព្ធកម្មវិធីបុណ្យឆ្លងកុដិ មួយខ្នងដែលកសាងឡើងដោយសម្តេច ចៅហ្វាវាំង វរៈវៀងជ័យអធិបតី ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ថាយ វ៉ា។

កម្មវិធីបុណ្យ

នៅថ្ងៃទី១០ ពេលរសៀល ប្រារព្ធកម្មវិធីចម្រើនព្រះបរិត្ត នូវព្រះសង្ឃចំនួន៧០អង្គ និងសម្តែងព្រះធម៌ទេសនាដោយព្រះសុមេធធានី វ៉ង់ គឹមសន ជាព្រះអនុគណខណ្ឌដង្កោ និងជាព្រះចៅអធិការវត្តជម្ពូវ័ន។ ដោយមានការចូលរួមពីសម្តេចចៅហ្វាវាំង គង់ សំអុល និងលោកជំទាវ ព្រមទាំង បុត្រាបុត្រី និងឯកឧត្តម-លោកជំទាវ លោក-លោកស្រី ពុទ្ធបរិស័ទមួយចំនួនទៀត។

លុះព្រឹកឡើង (ថ្ងៃ១១ខែឆ្នាំដដែល) វេលាម៉ោង ៦ព្រឹក ប្រគេនចង្ហាន់ព្រះសង្ឃ បន្ទាប់មក សម្តេចចៅហ្វាវាំង និងលោកជំទាវ បាននិមន្ដព្រះសង្ឃ ៥អង្គ សូត្រអភិសេកព្រះពុទ្ធរូប និងលោកអាចារ្យវេរកុដិប្រគេនព្រះគ្រូចៅអធិការ រួចព្រះសង្ឃដារឆ្លង។

 

គួររំលឹកផងដែរថា​ សមិទ្ធផលប្រហែល ៧០ភាគរយ ក្នុងទីអារាមវត្តជម្ពូវ័ន ត្រូវបានឧត្ថម្ភដោយសម្តេចចៅហ្វាវាំង។ មានដូចជា​ ព្រះវិហារ (ជួសជុល) សាលាពុទ្ធិកវិទ្យាល័យ (កសាងថ្មី) ឧបដ្ឋានសាលា (កសាងថ្មី)​ មហាកុដិ (កសាងថ្មី) … ។

បញ្ជាក់ៈ បន្ទាប់ពីកុដិថ្មីនេះទៅ លោកជំទាវ ថាយ វ៉ា បានរៀបចំជួសជុលកុដិ ឱ្យទៅជាបណ្ណាល័យ ទុកសម្រាប់តម្កល់ព្រះត្រៃបិដក អដ្ឋកថា និងសៀវភៅធម៌ផ្សេងៗទៀត … សម្រាប់ឱ្យព្រះសង្ឃស្រាជ្រាវ សិក្សារៀនសូត្របន្ថែមទៀត៕

ប្រជុំសម្រេច បុណ្យបូជាព្រះសព ខែមិថុនា 9, 2011

Posted by ភិក្ខុ គង់ តូ in ព្រះសុមេធវង្ស អឿ សំអាន.
add a comment

កាលពីរសៀលថ្ងៃអង្គារ ម៉ោង ១៥ ៣០នាទី នៅវត្តជម្ពូវ័ន បានរៀបចំកម្មវិធីប្រជុំសម្រេច ក្នុងកម្មវិធីបូជាព្រះសព ព្រះសុមេធវង្ស អឿ សំអាន ជាអតីតព្រះអនុគណខណ្ឌដង្កោ និងជាព្រះចៅអធិការវត្តជម្ពូវ័ន។ គួររំលឹកដែរថាព្រះសុមេធវង្ស អឿ សំអាន បានអនិច្ចធម្ម កាលពីថ្ងៃទី០៨ ខែមីនា ព.ស២៥៥៤ វេលាម៉ោងប៉ុន្មាន២លំរងអាធ្រាត ហើយរៀបចំធ្វើបុណ្យបូជាព្រះសពនៅថ្ងៃទី ១៤-១៥-១៦ ខែមិថុនា ព.ស២៥៥៥ ខាងមុខនេះ​…។

ក្នុងអង្គប្រជុំនេះ បានប្រព្រឹត្តទៅនៅលើ ឧបដ្ឋានសាលា វត្តជម្ពូវ័ន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេច ចៅហ្វាវាំង គង់ សំអុល និងលោកស្រីជំទាវ​ ព្រមទាំងបុត្រាបុត្រី។

ដែលចូលរួមដោយ

(ច្រើន​ទៀត…)

ពិធីបុណ្យបូជាព្រះសព ព្រះសុមេធវង្ស អឿ សំអាន ខែមិថុនា 5, 2011

Posted by ភិក្ខុ គង់ តូ in ព្រះសុមេធវង្ស អឿ សំអាន.
add a comment

ទូលព្រះបង្គំ ខ្ញុំព្រះករុណា អាត្មាភាព យើងខ្ញុំទាំងអស់គ្នា ជាគណៈកម្មការរៀបចំបុណ្យ រួមជាមួយសិស្សគណ កូនក្មួយ ចៅ ក្រុមញាញាតិ និងពុទ្ធបរិស័ទ ព្រះទាំងគណៈកម្មការវត្ត មានទុក្ខជាទម្ងន់ដោយ ព្រះសុមេធវង្ស អឿ សំអាន ព្រះអនុគណ ខណ្ឌដង្កោ រាជាគណៈថ្នាក់ត្រី នាយកពុទ្ធិកវិទ្យាល័យជម្ពូវ័ន ជាព្រះចៅអធិការ វត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានទទូលអនិច្ចធម្ម ទៅនៅថ្ងៃអង្គារ ៤កើត ខែផល្គុណ ឆ្នាំខាល ទោស័ក ព.ស២៥៥៤ ត្រូវនឹងថ្ងៃទី០៨ ខែមីនា គ.ស២០១១​ វេលាម៉ោង២អាធ្រាត ទៀបភ្លឺ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយជរាពាធ។

ព្រះសពបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន ជាបន្តបន្ទាប់រៀងមក ហើយពេលនេះ យើងនឹងរៀបចំពិធីបូជាព្រះសព ទៅតាមប្រពៃណី ព្រះពុទ្ធសាសនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចចៅហ្វាវាំង វរវៀងជ័យអធិបតី ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី។

កម្មវិធីបុណ្យ

(ច្រើន​ទៀត…)

ប្រវិត្តិបុណ្យវិសាខបូជា ខែ​ឧសភា 14, 2011

Posted by ភិក្ខុ គង់ តូ in ពិធីបុណ្យផ្សេងៗក្នុងសាសនា, អត្ថបទព្រះធម៌.
add a comment

ពិធី​បុណ្យ​វិសាខ​បូជា គឺជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធ​សាសនា រាប់ថា​ជា​ពុទ្ធា​នុស្សរណកិច្ច​ដ៏​សំខាន់​សំរាប់​រំលឹក​ដល់​ព្រះពុទ្ធ​សមណ​ គោត្ដម បរម​គ្រូ នា​ថ្ងៃ​ពេញ​បូណ៌មី (គីថ្ងៃ១៥កើត) ខែ​ពិសាខ ដែល​ពុទ្ធ​សាស និក​ទាំង​ព្រះ​សង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការ​បូជា​ប្រកប​ដោយ​ជំនឿ​ថា ជា​មហា​កុសល​ដ៏​ប្រសើរ។ ការ​ដែល​ប្រារឰ​ពិធី​បូជា​នាថ្ងៃ​១៥ កើត ខែ​ពិសាខ​នេះ អាស្រ័យ​ដោយ​លោក​អ្នក​ប្រាជ្ញ​ខាង​ពុទ្ធ​សាសនា បាន​កំណត់​ទុក​ក្នុង​គម្ពីរ​បឋម​សម្ពោធិថា ជា​មហា​មង្គល អភិ​លក្ខិតកាល គឺជា​ថ្ងៃ​មហា​មង្គល ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះ​សម្ពុទ្ធបរមគ្រូ ៖
១-ទ្រង់​ប្រសូត​ចាក​ឧទរមាតា
២-ទ្រង់​ត្រាស់​ដឹង​អនុត្ដរ​សម្មា​សម្ពោធិញ្ញាណ
៣-ទ្រង់​រំលត់​ខន្ធ​ចូល​កាន់​ព្រះបរម​និព្វាន


លំដាប់ពីស្ដាំ ទៅឆ្វេង
សម្ដេច​ព្រះ​បរម​សាស្ដ្រាចារ្យ​របស់​យើង ទ្រង់​ប្រសូត ត្រាស់​ដឹង និង​បរិនិព្វាន សុទ្ធ​តែ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​ពិសាខ​ទាំង​អស់​ប្លែក​តែ​ឆ្នាំ​ប៉ុណ្ណោះ ។ ព្រោះ​ហេតុ​នោះ​ហើយ​បាន​ជា​អ្នក​ប្រាជ្ញ​ចង​ក្រង​ជា​គាថា​ទុក​ដូច្នេះ​ថា៖​ អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិឰុតោ សេចក្ដីថា ៖ ព្រះ​ពុទ្ធ​យាង​ចុះ​កាន់​គភ៌​នៃ​ព្រះវរ​មាតា ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​អាសាធ ទ្រង់​ប្រសូត​ក្នុង​ថ្ងៃ​ពេញ​បូណ៌​មី ខែ​ពិសាខ បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​ពិសាខ និង​ទ្រង់​ចូល​បរិនិព្វាន ក៏​ថ្ងៃ​ពេញ​បូណ៌មី ខែពិសាខ (ផ្សេង​តែ​ឆ្នាំ) ។ ជា​ប្រពៃណី ពិធី​វិសាខ​បូជា គេ​តែង​នាំ​គ្នា​ធ្វើ​ក្នុង​វេលា​រាត្រី ព្រោះ​តម្រូវ​ទៅ​តាម​ពាក្យ​ថា “បុណ្ណមី” មាន​សេចក្ដី​ថា ខែពេញ​បូណ៌មី ។
ម្យ៉ាងទៀត (ច្រើន​ទៀត…)

បុណ្យវិសាខបូជាឆ្នាំនេះ ខែ​ឧសភា 14, 2011

Posted by ភិក្ខុ គង់ តូ in អត្ថបទព្រះធម៌.
add a comment

ពិធីបុណ្យវិសាខបូជា គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងវិស័យ ព្រះពុទ្ធសាសនា ដែលនឹងចូលមកដល់នៅថៃ្ងទី ១៥កើត ខែពិសាខត្រូវនឹង ថៃ្ងទី៣ ខែឧសភា ខាងមុខនេះ ពិធីបុណ្យ នឹងត្រូវប្រារព្ឋធ្វើនៅ ភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គ ដូចកាលពី ឆ្នាំកន្លងមកនោះដែរប៉ុនែ្ត សម្រាប់ ពិធីបុណ្យឆ្នាំនេះ មានការរៀបចំប្រសើរជាងឆ្នាំមុន ទាំងរបៀបរៀបរយ ទាំងសោភ័ណភាព ហើយរៀបចំឲ្យមានការសមែ្តងសិល្បៈកំដរនៅពេលរាត្រីទៀតផង លោក ជា គានអគ្គលេខាធិការរង នៃគណៈកម្មាធិការ រៀបចំបុណ្យជាតិ និងអន្តរជាតិបាន មានប្រសាសន៍ ឲ្យដឹងថា ពិធីបុណ្យវិសាខបូជា ជាបុណ្យដ៏ធំមួយនៅក្នុងវិស័យ ព្រះពុទ្ធសាសនា ដែលពុទ្ឋសាសនិកជន ប្រារព្ឋធ្វើនៅ ថៃ្ងទី១៥ កើត ខែពិសាខ ជារៀងរាល់ឆ្នាំនោះ នឹងត្រូវប្រារព្ឋធ្វើនៅ

(ច្រើន​ទៀត…)

តែងតាំងព្រះអនុគណថ្មី (ខណ្ឌដង្កោ) ខែ​ឧសភា 12, 2011

Posted by ភិក្ខុ គង់ តូ in សកម្មភាព ព្រះគ្រូចៅអធិការ, សកម្មភាព ព្រះអនុគណ.
1 comment so far

កាលពី ថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១១ ក្នុងជម្ពូវ័ន បានប្រារព្ធពិធីតែងតាំងព្រះអនុគណថ្មី បន្ទាប់ពី ព្រះគ្រូសុមេធវង្ស អឿ សំអាន បានអនិច្ចធម្ម។

ព្រះគ្រូសុមេធធានី វ៉ង់ គឹមសន ត្រូវបានតែងតាំងជាព្រះអនុគណខណ្ឌដង្កោ និងជាព្រះចៅអធិការវត្តជម្ពូវ័ន ក្រោមព្រះរាជអធិបតី​ភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត​ សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និង

  • សម្តេចព្រះអរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រះអនុគណខណ្ឌ៧មករា រាជធានីភ្នំពេញ
  • ព្រះមហា ផាន់ ចាន់តារា ធម្មធរគណរាជធានីភ្នំពេញ
  • លោក ផន ដាវី ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ
  • លោក គិត សុផា អភិបាល នៃគណៈ អភិបាលខណ្ឌដង្កោ

និងព្រះចៅអធិការគ្រប់វត្តក្នុងខណ្ឌដង្កោ ព្រមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទទាំងពីរវត្ត (វត្តពោធិ៍ចិនតុង និងវត្តជម្ពូវ័ន)


សម្តេចព្រះមហាសុមេធាធិបតី ប្រទានប្រកាសនីយបត្រ


សម្តេចព្រះមហាសុមេធាធិបតី ប្រទានត្រា

ព្រះមហា ផាន់ ចាន់តារា ព្រះធម្មធរគណ រាជធានីភ្នំពេញ បាននិមន្ដឡើងអានប្រកាសនីយបត្រ ដែលត្រូវបានតែងតាំង

(ច្រើន​ទៀត…)

ព្រះសុមេធវង្ស អឿ សំអាន ទទូលអនិច្ចធម្មក្នុងព្រះជន្មាយុ ៩០វស្សា ខែ​ឧសភា 12, 2011

Posted by ភិក្ខុ គង់ តូ in ព្រះសុមេធវង្ស អឿ សំអាន.
1 comment so far

កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១១

ព្រះសុមេធវង្ស អឿ សំអាន អតីតព្រះអនុគណ ខណ្ឌដង្កោ និងជាព្រះចៅអធិការ វត្តជម្ពូវ័ន ហើយក៏ជាព្រះនាយកនៃពុទ្ធិកវិទ្យាល័យ ជម្ពូវ័ន បានទទូលអនិច្ចធម្ម ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា ដោយរោគាពាធ។

ព្រះសុមេធវង្ស អឿ សំអាន បានសាងព្រះផ្នួសតាំងពីព្រះអង្គមានព្រះជន្មបាន ១៣វស្សា មកម៉្លេះ​។

រហូតដល់សម័យប៉ុលពត ក៏បានលាចាកសិក្ខាបទ អស់រយៈ២ឆ្នាំ ដោយសារកាលហ្នុះ ស្រុកយើងមានសង្គ្រាម។

បន្ទាប់ពីលាចាកសិក្ខាបទ២ឆ្នាំមក ដោយសារព្រះតេជគុណស្រឡាញ់ភេទជាបព្វជិត (អ្នកបួស) ក៏បានសាងផ្នួសជាថ្មីម្ដងទៀត រហូតមកដល់ ថ្ងៃអង្គារ ខែផល្គុន ឆ្នាំខាល ទោស័ក ព.ស២៥៥៤ ត្រូវនឹងថ្ងៃទី០៨ ខែមីនា (ទិវារសិទ្ធនារី) គ.ស ២០១១ ក៏បានទទូល អនិច្ចធម្ម កាលពីវេលាម៉ោង (ច្រើន​ទៀត…)