តែងតាំងព្រះអនុគណថ្មី (ខណ្ឌដង្កោ) ខែឧសភា 12, 2011
Posted by ភិក្ខុ គង់ តូ in សកម្មភាព ព្រះគ្រូចៅអធិការ, សកម្មភាព ព្រះអនុគណ.trackback
កាលពី ថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១១ ក្នុងជម្ពូវ័ន បានប្រារព្ធពិធីតែងតាំងព្រះអនុគណថ្មី បន្ទាប់ពី ព្រះគ្រូសុមេធវង្ស អឿ សំអាន បានអនិច្ចធម្ម។
ព្រះគ្រូសុមេធធានី វ៉ង់ គឹមសន ត្រូវបានតែងតាំងជាព្រះអនុគណខណ្ឌដង្កោ និងជាព្រះចៅអធិការវត្តជម្ពូវ័ន ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និង
- សម្តេចព្រះអរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រះអនុគណខណ្ឌ៧មករា រាជធានីភ្នំពេញ
- ព្រះមហា ផាន់ ចាន់តារា ធម្មធរគណរាជធានីភ្នំពេញ
- លោក ផន ដាវី ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ
- លោក គិត សុផា អភិបាល នៃគណៈ អភិបាលខណ្ឌដង្កោ
និងព្រះចៅអធិការគ្រប់វត្តក្នុងខណ្ឌដង្កោ ព្រមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទទាំងពីរវត្ត (វត្តពោធិ៍ចិនតុង និងវត្តជម្ពូវ័ន)
សម្តេចព្រះមហាសុមេធាធិបតី ប្រទានប្រកាសនីយបត្រ
សម្តេចព្រះមហាសុមេធាធិបតី ប្រទានត្រា
ព្រះមហា ផាន់ ចាន់តារា ព្រះធម្មធរគណ រាជធានីភ្នំពេញ បាននិមន្ដឡើងអានប្រកាសនីយបត្រ ដែលត្រូវបានតែងតាំង
ព្រះសមុហ៍ ពោធិមុនី វ៉ង់ គឹមសន ជាព្រះសមុហ៍អនុគណ ខណ្ឌដង្កោ និងជាព្រះចៅអធិការ វត្តពោធិ៍ចិនតុង ឱ្យឡើងជា
ព្រះគ្រូសុមេធធានី វ៉ង់ គឹមសន ជាព្រះអនុគណ ខណ្ឌដង្កោ និងជាព្រះចៅអធិការ វត្តជម្ពូវ័ន ចាប់ពី
ថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១១ នេះតទៅ។
ខាងក្រោមនេះរូបភាព នៅថ្ងៃដែលប្រារព្ធពិធីតែងតាំងព្រះអនុគណខណ្ឌដង្កោថ្មី
ព្រះសង្ឃ និងពុទ្ធបរិស័ទគោរពបទសារភញ្ញ
ព្រះមហា ផាន់ ចាន់តារា ព្រះធម្មធររាជធានីភ្នំពេញ
សម្តេព្រះមហាសុមេធាធិបតី ប្រទាន ជយន្តោ ដល់ព្រះគ្រូសុមេធធានី
សម្តេចព្រះមហាសុមេធាធិបតី យាងនិមន្ដទៅវិញ
ពេលចប់កម្មវិធី
[…] តែងតាំងព្រះអនុគណថ្មី (ខណ្ឌដង្កោ) LikeBe the first to like this . […]