jump to navigation

ព្រះសុមេធវង្ស អឿ សំអាន ទទូលអនិច្ចធម្មក្នុងព្រះជន្មាយុ ៩០វស្សា ខែ​ឧសភា 12, 2011

Posted by ភិក្ខុ គង់ តូ in ព្រះសុមេធវង្ស អឿ សំអាន.
trackback

កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១១

ព្រះសុមេធវង្ស អឿ សំអាន អតីតព្រះអនុគណ ខណ្ឌដង្កោ និងជាព្រះចៅអធិការ វត្តជម្ពូវ័ន ហើយក៏ជាព្រះនាយកនៃពុទ្ធិកវិទ្យាល័យ ជម្ពូវ័ន បានទទូលអនិច្ចធម្ម ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា ដោយរោគាពាធ។

ព្រះសុមេធវង្ស អឿ សំអាន បានសាងព្រះផ្នួសតាំងពីព្រះអង្គមានព្រះជន្មបាន ១៣វស្សា មកម៉្លេះ​។

រហូតដល់សម័យប៉ុលពត ក៏បានលាចាកសិក្ខាបទ អស់រយៈ២ឆ្នាំ ដោយសារកាលហ្នុះ ស្រុកយើងមានសង្គ្រាម។

បន្ទាប់ពីលាចាកសិក្ខាបទ២ឆ្នាំមក ដោយសារព្រះតេជគុណស្រឡាញ់ភេទជាបព្វជិត (អ្នកបួស) ក៏បានសាងផ្នួសជាថ្មីម្ដងទៀត រហូតមកដល់ ថ្ងៃអង្គារ ខែផល្គុន ឆ្នាំខាល ទោស័ក ព.ស២៥៥៤ ត្រូវនឹងថ្ងៃទី០៨ ខែមីនា (ទិវារសិទ្ធនារី) គ.ស ២០១១ ក៏បានទទូល អនិច្ចធម្ម កាលពីវេលាម៉ោង ២ អាធ្រាត្រ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា ដោយមានរោគាពាធអស់រយៈពេលជិតមួយខែ។

បន្ទាប់ពីធ្វើពិធីបុណ្យព្រះសព ប្រគេនជូនព្រះតេជគុណ ព្រះសុមេធធានី អឿ សំអាន រួចមក សពក៏បានតម្កល់ទុកក្នុងវត្តជម្ពូវ័ន រយៈពេល៣ខែ ទើបរៀបចំពិធីបុណ្យរំលាយព្រះសព។

គួររំលឹកដែរថា ក្នុងមួយជីវិតរបស់ព្រះអង្គគឺបួសដើម្បីសាសនា ព្រោះបើយើងគិតទៅព្រះអង្គបួសតាំងពីព្រះជន្ម១៣ព្រះវស្សា រហូត ដល់៩០ព្រះវស្សា គឺអស់រយៈពេល ៧៧ព្រះវស្សគត់។

ខាងក្រោមនេះជារួបភាព ដែលព្រះសុមេធវង្ស អឿ សំអាន បាននិមន្ដទៅ សម្តែងព្រះធម៌ទេសនា ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ នៅវត្តពោធិសត្ថារាម ពោធិ៍ចិនតុង ក្នុងពិធីបុណ្យ ពុទ្ធភិសេក ឆ្លងព្រះចេតិយ និងបញ្ចុះអដ្ឋិធាតុ ព្រះតេជគុណ ខេមិប្បិយោ វ៉ិត ទី (អតីតព្រះចៅអធិការ វត្តពោធិ៍ចិនតុង) កាលពីថ្ងៃចន្ទ ទី១៧ ខែមករា គ.ស២០១១។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: