jump to navigation

ពិធីបុណ្យបូជាព្រះសព ព្រះសុមេធវង្ស អឿ សំអាន ខែមិថុនា 5, 2011

Posted by ភិក្ខុ គង់ តូ in ព្រះសុមេធវង្ស អឿ សំអាន.
trackback

ទូលព្រះបង្គំ ខ្ញុំព្រះករុណា អាត្មាភាព យើងខ្ញុំទាំងអស់គ្នា ជាគណៈកម្មការរៀបចំបុណ្យ រួមជាមួយសិស្សគណ កូនក្មួយ ចៅ ក្រុមញាញាតិ និងពុទ្ធបរិស័ទ ព្រះទាំងគណៈកម្មការវត្ត មានទុក្ខជាទម្ងន់ដោយ ព្រះសុមេធវង្ស អឿ សំអាន ព្រះអនុគណ ខណ្ឌដង្កោ រាជាគណៈថ្នាក់ត្រី នាយកពុទ្ធិកវិទ្យាល័យជម្ពូវ័ន ជាព្រះចៅអធិការ វត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានទទូលអនិច្ចធម្ម ទៅនៅថ្ងៃអង្គារ ៤កើត ខែផល្គុណ ឆ្នាំខាល ទោស័ក ព.ស២៥៥៤ ត្រូវនឹងថ្ងៃទី០៨ ខែមីនា គ.ស២០១១​ វេលាម៉ោង២អាធ្រាត ទៀបភ្លឺ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយជរាពាធ។

ព្រះសពបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន ជាបន្តបន្ទាប់រៀងមក ហើយពេលនេះ យើងនឹងរៀបចំពិធីបូជាព្រះសព ទៅតាមប្រពៃណី ព្រះពុទ្ធសាសនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចចៅហ្វាវាំង វរវៀងជ័យអធិបតី ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី។

កម្មវិធីបុណ្យ

  • ថ្ងៃទី០១ ថ្ងៃអង្គារ ១៣កើត ខែជេស្ឋ ឆ្នាំថោះ ត្រីស័ក ព.ស២៥៥៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា គ.ស២០១១- ម៉ៈ ០៧ ០០នាទី ពិធីដង្ហែព្រះសព ព្រះសុមេធវង្ស អឿ សំអាន ចេញពីវត្តជម្ពូវ័ន នឹងវិលតម្កល់លើព្រះមមេរុ។- ម៉ៈ ១១ ០០នាទី វេរភត្តប្រគេនព្រះសង្ឃ។- ម៉ៈ ១៥ ៣០ទានី ជួបជុំសិស្សគណ កូនក្មួយ ក្រុមញាតិ និងពុទ្ធបរិស័ទជិតឆ្ងាយ ធ្វើបទនមស្សការ ព្រះរតនត្រ័យ សមាទានសីល ចំរើនព្រះបរិត្ត យាង សម្ដេចព្រមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រះបាឡាត់គណរាជធានីភ្នំពេញ ប្រទានធម៌ទេសនា។
  • ថ្ងៃទី០២ ថ្ងៃពុធ ១៤កើត ខែជេស្ឋ ឆ្នាំថោះ ត្រីស័ក ព.ស២៥៥៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា គ.ស២០១១- ម៉ៈ ០៦ ៣០នាទី ប្រគេនយាគូព្រះសង្ឃ។- ម៉ៈ ១១ ០០នាទី វេរភត្តប្រគេនព្រះសង្ឃ។- ម៉ៈ ១៤ ៣០នាទី ជួបជុំមន្ត្រីសង្ឃ សិស្សគណកូនក្មួយ ក្រុមញាតិ និងពុទ្ធបរិស័ទ បូជាកម្រងផ្កា និងវន្ទាសុំខមាទោសព្រះសព នមស្សការ ព្រះរតនត្រ័យ។- ម៉ៈ ១៧ ៣០នាទី ពិធីបូជាព្រះសព ព្រះសុមេធវង្ស អឿ សំអាន ព្រះអនុគណខណ្ឌដង្កោ ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។
  • ថ្ងៃទី០៣ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែជេស្ឋ ឆ្នាំថោះ ត្រីស័ក ព.ស២៥៥៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា គ.ស២០១១- ម៉ៈ ០៦ ៣០នាទី ប្រគេនយាគូព្រះសង្ឃ។- ម៉ៈ ០៩ ០០នាទី និមន្ដព្រះសង្ឃចំនួន ៩៥អង្គ ទ្រង់បិណ្ឌបាត្រ ជាកិច្ចសម្រេចបុណ្យ៕
អ្នកផ្ដើមបុណ្យ
សម្ដេចព្រះវនរ័ត ណយ ច្រឹក   ព្រះសង្ឃនាយករងទី៣​ នៃព្រះរាជាណាចក្រកម្ពុជា
សម្ដេចព្រះអរិយវង្ស សៅរ៍ ចន្ទថុល្ល   ព្រះបាឡាត់គណរាជធានីភ្នំពេញ
ព្រះសុមេធធានី វ៉ង់ គឹមសន   ព្រះអនុគណខណ្ឌដង្កោ
រួមជាមួយមន្ដ្រីសង្ឃ និងព្រះអធិការគ្រប់វត្តក្នុងខណ្ឌដង្កោ
សម្ដេចចៅហ្វាវាំង គង់ សំអុល   ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ព្រមទាំបបុត្រាបុត្រី
ឯកឧត្ដម គុយ សុផល   ទេសរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ
ឯកឧត្ដម ជា គាន   អគ្គលេខាធិការរងទី១ នៃគណៈកម្មាធិការរៀបចំ បុណ្យជាតិ និងអន្តរជាតិ
លោក គិត សុផា   អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ
លោក ជឹម រិទ្ធី   មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ
លោក ប៊ន សំអាត   អធិការនគរបាលខណ្ឌដង្កោ
លោក សុទ្ធ សាធ   ចៅសង្កាត់ចោមចៅ
លោក ម៉ែន សុវណ្ដ   និងភរិយា ព្រមទាំងបុត្រ (ត្រូវជាក្មួយ)
លោក ឆែ គា   និងភរិយា ព្រមទាំងបុត្រ (ត្រូវជាក្មួយ)

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: