jump to navigation

ប្រគល់អំណោយជូនដល់កាកបាទក្រហមកម្ពុជា ខែតុលា 5, 2011

Posted by ភិក្ខុ គង់ តូ in សកម្មភាព ព្រះអនុគណ.
trackback

ដោយសារប៉ុន្មានខែមុននេះ ក្នុងប្រទេសកម្ពុជាយើងមានគ្រោះធម្មជាតិ (ទឹកជំនន់) ដ៏ធ្ងន់ធ្ងរ រហូតមកដល់បច្ចុប្បន្ននេះ ពុំទាន់ស្រកនៅឡើយ … ។ នៅតាមបណ្ដារខេត្តមួយចំនួនដូចជាៈ កំពង់ចាម, កំពង់ធំ, សៀមរាប … កំពុងជូបគ្រោះដ៏ធ្ងន់ធ្ងរនេះ ខ្វះស្បៀងមួយចំនួន​ធំ អញ្ចឹងហើយទើបមានការទំនុកបំរុងជួយជាហូរហែរកន្លងមកពីសំណាក់សប្បុរសជននានា ក្នុងនិងក្រៅប្រទេស ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទៅទៀតនោះគឺកាកបាទក្រហមកម្ពុជា ដែលមានលោកជំទាវ គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន រួមនឹងបុគ្គលិកកាកបាទក្រហមទូរទាំងប្រទេស បានយកចិត្តទុកដាក់ ពីសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ជាពិសេសគឺទឹកជំនន់។

ដោយមើលឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះ និងការយកចិត្តទុកដាក់របស់លោកជំទាវប្រធានកាកបាទក្រហមកម្ពុជា ថ្ងៃក្នុងទីអារាមវត្តជម្ពូវ័ន នៅថ្ងៃពុធ ទី០៥ ខែតុលា គ​.ស២០១១ វេលាម៉ោង ១៤:៣០នាទី មានរៀបចំនូវពិធីប្រគល់អំណោយជូនដល់កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយ ព្រះគ្រូ សុមេធធានី វ៉ង់ គឹមសន ព្រះអនុគណខណ្ឌដង្កោ និងជាព្រះចៅអធិការ វត្តជម្ពូវ័ន និងមន្ដ្រីសង្ឃ (វត្តជម្ពូវ័ន) ៩អង្គផ្សេងទៀត។

ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ា សុជាតិវង្ស ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងសហការីទាំងអស់ ដែលមានអំណោយដូចខាងក្រោមៈ

  • អង្ករ ២តោន
  • មី ៣០កែសតូច
  • ត្រីខ ៥០កំប៉ុង
  • ទឹកត្រី ១០យួរ
  • ទឹកស៊ីអ៊ីវ ១០យួរ
  • ស្ករស ៥០កញ្ចប់
  • ទឹកដោះគោ ៥០កំប៉ុង
  • បច្ច័យចំនួន ២,០០០.០០០៛ (ពីរលានរៀល)

ដោយព្រះគ្រូសុមេធធានីមានសង្ឃដីការថាៈ

ថ្វីត្បិតនេះជាអំណោយដ៏តិចតួចស្ដួចស្ដើងក៏ពិតមែន ប៉ុន្តែនេះជាការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល​ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែមើលឃើញ និងចុះជួយដល់ទុក្ខលំបាករបស់ប្រជារាស្ត្រខ្មែរទាំងអស់ទូរទាំងប្រទេសកម្ពុជា និងមានការយល់ព្រមពីព្រះសង្ឃដែលគង់នៅក្នុងវត្តជម្ពូវ័នមានចំនួន ១៣៧អង្គ ដោយកំណត់ថា ទេយ្យទាន ឧបភោគ បរិភោគទាំងនេះ នឹងចូលរួមបរិច្ចាគទៅឱ្យញាតិញោមពុទ្ធបរិស័ទដែលរងគ្រោះដោយទឹកជំនន់តាមរយៈកាកបាទក្រហមកម្ពុជា …។

ជាចុងក្រោយព្រះអង្គក៏សូមជូនពរដល់សម្ដេចទាំងបី ដែលមានសម្តេច ធម្មពោធិសាល ជា ស៊ីម, សម្ដេច ពញ្ញាចក្រី ហេង សំរិន, សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឱ្យជូបប្រទះតែពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

បន្ទាប់ពីនោះមក ឯកឧត្តម ប៉ាសុជាតិវង្ស បានមានប្រសាសន៏ថា ឯកឧត្តមសប្បាយរីករាយណាស់ ដែលឃើញព្រះសង្ឃ និងគណៈកម្មាធិការ អាចារ្យវត្តជម្ពូវ័ន ជាពិសេសក្រោមការផ្ដួចផ្ដើមរបស់ព្រះគ្រូ សុមេធធានី វ៉ង់ គឹមសន ដែលមានព្រះទ័យទឹកចិត្ត ជួយដល់ប្រជាជនខ្មែរ តាមរយៈកាកបាទក្រហមកម្ពុជា … និងក៏សូមប្រគេនព្រះពរ ដល់ព្រះសុមេធធានី និងព្រះសង្ឃ ទាំងអស់ឱ្យមាន សុខភាពមាំមួន ប្រាជ្ញាវាងវៃ ដើម្បីថែររក្សាព្រះពុទ្ធសាសនាឱ្យបានគង់វង្សយូរអង្វែងតរៀងទៅ។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃវត្តជម្ពូវ័នមានព្រះសង្ឃគង់នៅទាំងអស់ចំនួន ១៣៧អង្គ ដែលនិមន្ដមកពីតាមបណ្ដាខេត្តនានា ដើម្បីបន្តការសិក្សារៀនសូត្រ ដែលក្នុងមួយថ្ងៃត្រូវចំណាយទៅលើបច្ច័យចំនួន ២៣ម៉ឹនរៀល ដើម្បីទិញម្ហូប៕

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: