បុណ្យកឋិនទានឆ្នាំនេះ (គ.ស២០១១) ខែតុលា 18, 2011
Posted by ភិក្ខុ គង់ តូ in បុណ្យនានា.Tags: កឋិនទាន
trackback
កាលពីប៉ុន្មានថ្ងៃមុននេះ ក្នុងទីអារាម វត្តជម្ពូវ័ន បានប្រារព្ធធ្វើបុណ្យកឋិនទាន ដែលប្រារព្ធឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា កន្លងទៅថ្មីៗនេះ។
ចំពោះអង្គកឋិនទាន បានដង្ហែមកកាន់វត្តជម្ពូវ័នមកពី ភូមិគ្រិះ សម្តេចចៅហ្វាវាំង គង់ សំអុល។ ដោយមានការរួមដង្ហែក្រោមការដឹកនាំរបស់លោកជំទាវ ថាយ វ៉ា និងបុត្រ ព្រមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់។
គួរបញ្ជាក់ផងដែរថា សម្ដេចចៅហ្វាវាំង គង់ សំអុល និងលោកជំទាវ បានប្រគេននូវបរិក្ខារ អង្គកឋិនទាន បន្ទាប់ពីវេររួចរាល់មានៈ
- គ្រែ, បាត្រ, កែវ, ចាន, សៀវភៅធម៌ …
- ត្រៃលៀងគ្រប់អង្គ ចំនួន ១៣៧ត្រៃលៀង
- បច្ច័យប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ១៣៣អង្គ ក្នុងមួយអង្គ ២ម៉ឺនរៀល
- ព្រះគ្រូចៅអធិការ ១លានរៀល
- ព្រះសង្ឃក្រាលគ្រង ២០ម៉ឺនរៀល
- ព្រះសង្ឃសូត្រពីរអង្គ ក្នុងមួយអង្គ ១០ម៉ឺនរៀល
- បច្ច័យសង្កត់ត្រៃ សម្រាប់កសាង ៦០លានរៀល
មតិ»
No comments yet — be the first.