បុណ្យកឋិនទានឆ្នាំនេះ (គ.ស២០១១) ខែតុលា 18, 2011
Posted by ភិក្ខុ គង់ តូ in បុណ្យនានា.Tags: កឋិនទាន
add a comment
កាលពីប៉ុន្មានថ្ងៃមុននេះ ក្នុងទីអារាម វត្តជម្ពូវ័ន បានប្រារព្ធធ្វើបុណ្យកឋិនទាន ដែលប្រារព្ធឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា កន្លងទៅថ្មីៗនេះ។
ចំពោះអង្គកឋិនទាន បានដង្ហែមកកាន់វត្តជម្ពូវ័នមកពី ភូមិគ្រិះ សម្តេចចៅហ្វាវាំង គង់ សំអុល។ ដោយមានការរួមដង្ហែក្រោមការដឹកនាំរបស់លោកជំទាវ ថាយ វ៉ា និងបុត្រ ព្រមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់។
គួរបញ្ជាក់ផងដែរថា (ច្រើនទៀត…)
បុណ្យកឋិនទាន (គ.ស២៥៥៥) ខែតុលា 11, 2011
Posted by ភិក្ខុ គង់ តូ in បុណ្យនានា, ពិធីបុណ្យផ្សេងៗក្នុងសាសនា.Tags: បុណ្យកឋិនទាន
add a comment
ព្រះករុណា-យើងខ្ញុំទាំងអស់គ្នាជាពុទ្ធបរិស័ទចំណុះជើង វត្តជម្ពូវ័ន ទាំងមូលបានមូលមតិគ្នា ជាឯកច្ឆ័ន ផ្តួចផ្ដើមធ្វើបុណ្យ អង្គកឋិនទានសាមគី្គ ដើម្បីដង្ហែទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំ ព្រះវស្សាអស់ត្រីមាសបីខែក្នុងពទ្ធសីមា វត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អាស្រ័យដូចបានប្រគេន និងជម្រាបជូនខាងលើនេះ សូមនិមន្ដ-យាង និងគោរពអញ្ជើញទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក-លោកស្រី អ្នកនាងកញ្ញា ព្រមទាំងពុទ្ធបរិស័ទ ញាតិមិត្តជិតឆ្ងាយ ទាំងអស់ មេត្តាអញ្ជើញចូលរួមចាប់មគ្គផលក្នុងកម្មវិធីបុណ្យកឋិនទាននេះ ឱ្យបានអធិកអធម ហើយនិងអនុមោទនាយកផលានិសង្ស រៀងៗខ្លួន។
កម្មវិធីបុណ្យ
ថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំថោះ ត្រីស័ក ព.ស២៥៥៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា គ.ស២០១១ វេលាម៉ោង ២:៣០នាទីរសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ ប្រារព្ធបទនមស្សការ សមាទានសីល និមន្ដព្រះសង្ឃ ចម្រើនព្រះបរិត្ត និងសំដែងធម៌ទេសនា។
លុះព្រឹកឡើងថ្ងៃព្រហស្បតិ៍ ១រោច ខែឆ្នាំដដែល
À ម៉ោង ៦:៣០នាទី ប្រគេនយាគូរព្រះសង្ឃ
À ម៉ោង ៩:០០នាទី ដង្ហែអង្គកឋិនទានប្រទក្សិណព្រះវិហារបីជុំ វេរអង្គកឋិនទាន ប្រគេនព្រះសង្ឃ
À ម៉ោង ១០:៣០នាទី វេរភត្តាហារ ប្រគេនព្រះសង្ឃ ពហូដារឆ្លង ជាកិច្ចសម្រេចនៃបុណ្យ។
អ្នកផ្ដើមបុណ្យ
– ឧបាសិកា គង់ ម៉ាលី
– សម្តេចចៅហ្វាវាំង គង់ សំអុល និងលោកជំទាវ ថាយ វ៉ា
– ឯកឧត្តម គុយ សុផល និងលោកជំទាវ
– ឯកឧត្តម សុក ខា និងលោកជំទាវ
– លោកជំទាវ គង់ បញ្ញា
បុណ្យឆ្លងកុដិ ខែកក្កដា 12, 2011
Posted by ភិក្ខុ គង់ តូ in បុណ្យនានា.add a comment
កាលពីថ្ងៃទី ១០-១១ ខែកក្កដា គ.ស២០១១ ក្នុងទីអារាមវត្តជម្ពូវ័ន បានប្រារព្ធកម្មវិធីបុណ្យឆ្លងកុដិ មួយខ្នងដែលកសាងឡើងដោយសម្តេច ចៅហ្វាវាំង វរៈវៀងជ័យអធិបតី ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ថាយ វ៉ា។
កម្មវិធីបុណ្យ
នៅថ្ងៃទី១០ ពេលរសៀល ប្រារព្ធកម្មវិធីចម្រើនព្រះបរិត្ត នូវព្រះសង្ឃចំនួន៧០អង្គ និងសម្តែងព្រះធម៌ទេសនាដោយព្រះសុមេធធានី វ៉ង់ គឹមសន ជាព្រះអនុគណខណ្ឌដង្កោ និងជាព្រះចៅអធិការវត្តជម្ពូវ័ន។ ដោយមានការចូលរួមពីសម្តេចចៅហ្វាវាំង គង់ សំអុល និងលោកជំទាវ ព្រមទាំង បុត្រាបុត្រី និងឯកឧត្តម-លោកជំទាវ លោក-លោកស្រី ពុទ្ធបរិស័ទមួយចំនួនទៀត។
លុះព្រឹកឡើង (ថ្ងៃ១១ខែឆ្នាំដដែល) វេលាម៉ោង ៦ព្រឹក ប្រគេនចង្ហាន់ព្រះសង្ឃ បន្ទាប់មក សម្តេចចៅហ្វាវាំង និងលោកជំទាវ បាននិមន្ដព្រះសង្ឃ ៥អង្គ សូត្រអភិសេកព្រះពុទ្ធរូប និងលោកអាចារ្យវេរកុដិប្រគេនព្រះគ្រូចៅអធិការ រួចព្រះសង្ឃដារឆ្លង។
គួររំលឹកផងដែរថា សមិទ្ធផលប្រហែល ៧០ភាគរយ ក្នុងទីអារាមវត្តជម្ពូវ័ន ត្រូវបានឧត្ថម្ភដោយសម្តេចចៅហ្វាវាំង។ មានដូចជា ព្រះវិហារ (ជួសជុល) សាលាពុទ្ធិកវិទ្យាល័យ (កសាងថ្មី) ឧបដ្ឋានសាលា (កសាងថ្មី) មហាកុដិ (កសាងថ្មី) … ។
បញ្ជាក់ៈ បន្ទាប់ពីកុដិថ្មីនេះទៅ លោកជំទាវ ថាយ វ៉ា បានរៀបចំជួសជុលកុដិ ឱ្យទៅជាបណ្ណាល័យ ទុកសម្រាប់តម្កល់ព្រះត្រៃបិដក អដ្ឋកថា និងសៀវភៅធម៌ផ្សេងៗទៀត … សម្រាប់ឱ្យព្រះសង្ឃស្រាជ្រាវ សិក្សារៀនសូត្របន្ថែមទៀត៕