jump to navigation

បុណ្យកឋិនទាន (គ.ស២៥៥៥) ខែតុលា 11, 2011

Posted by ភិក្ខុ គង់ តូ in បុណ្យនានា, ពិធីបុណ្យផ្សេងៗក្នុងសាសនា.
Tags:
add a comment

ព្រះករុណា-យើងខ្ញុំទាំងអស់គ្នាជាពុទ្ធបរិស័ទចំណុះជើង វត្តជម្ពូវ័ន ទាំងមូលបានមូលមតិគ្នា ជាឯកច្ឆ័ន ផ្តួចផ្ដើមធ្វើបុណ្យ អង្គកឋិនទានសាមគី្គ ដើម្បីដង្ហែទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំ ព្រះវស្សាអស់ត្រីមាសបីខែក្នុងពទ្ធសីមា វត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

          អាស្រ័យដូចបានប្រគេន និងជម្រាបជូនខាងលើនេះ សូមនិមន្ដ-យាង និងគោរពអញ្ជើញទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក-លោកស្រី អ្នកនាងកញ្ញា ព្រមទាំងពុទ្ធបរិស័ទ ញាតិមិត្តជិតឆ្ងាយ ទាំងអស់ មេត្តាអញ្ជើញចូលរួមចាប់មគ្គផលក្នុងកម្មវិធីបុណ្យកឋិនទាននេះ ឱ្យបាន​អធិកអធម ហើយនិងអនុមោទនាយកផលានិសង្ស រៀងៗខ្លួន។

កម្មវិធីបុណ្យ

          ថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំថោះ ត្រីស័ក ព.ស២៥៥៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា គ.ស២០១១ វេលាម៉ោង :៣០នាទីរសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ ប្រារព្ធបទនមស្សការ សមាទានសីល និមន្ដព្រះសង្ឃ ចម្រើនព្រះបរិត្ត និងសំដែងធម៌ទេសនា។

          លុះព្រឹកឡើងថ្ងៃព្រហស្បតិ៍ ១រោច ខែឆ្នាំដដែល

À ម៉ោង :៣០នាទី ប្រគេនយាគូរព្រះសង្ឃ

À ម៉ោង :០០នាទី ដង្ហែអង្គកឋិនទានប្រទក្សិណព្រះវិហារបីជុំ វេរអង្គកឋិនទាន ប្រគេនព្រះសង្ឃ

​​​À ម៉ោង ១០:៣០នាទី វេរភត្តាហារ ប្រគេនព្រះសង្ឃ ពហូដារឆ្លង ជាកិច្ចសម្រេចនៃបុណ្យ។

អ្នកផ្ដើមបុណ្យ

–       ឧបាសិកា គង់ ម៉ាលី

–       សម្តេចចៅហ្វាវាំង គង់ សំអុល និងលោកជំទាវ ថាយ វ៉ា

–       ឯកឧត្តម គុយ សុផល និងលោកជំទាវ

–       ឯកឧត្តម សុក ខា និងលោកជំទាវ

–       លោកជំទាវ គង់ បញ្ញា

ប្រវត្តិបុណ្យកឋិន

(ច្រើន​ទៀត…)

ប្រវិត្តិបុណ្យវិសាខបូជា ខែ​ឧសភា 14, 2011

Posted by ភិក្ខុ គង់ តូ in ពិធីបុណ្យផ្សេងៗក្នុងសាសនា, អត្ថបទព្រះធម៌.
add a comment

ពិធី​បុណ្យ​វិសាខ​បូជា គឺជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធ​សាសនា រាប់ថា​ជា​ពុទ្ធា​នុស្សរណកិច្ច​ដ៏​សំខាន់​សំរាប់​រំលឹក​ដល់​ព្រះពុទ្ធ​សមណ​ គោត្ដម បរម​គ្រូ នា​ថ្ងៃ​ពេញ​បូណ៌មី (គីថ្ងៃ១៥កើត) ខែ​ពិសាខ ដែល​ពុទ្ធ​សាស និក​ទាំង​ព្រះ​សង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការ​បូជា​ប្រកប​ដោយ​ជំនឿ​ថា ជា​មហា​កុសល​ដ៏​ប្រសើរ។ ការ​ដែល​ប្រារឰ​ពិធី​បូជា​នាថ្ងៃ​១៥ កើត ខែ​ពិសាខ​នេះ អាស្រ័យ​ដោយ​លោក​អ្នក​ប្រាជ្ញ​ខាង​ពុទ្ធ​សាសនា បាន​កំណត់​ទុក​ក្នុង​គម្ពីរ​បឋម​សម្ពោធិថា ជា​មហា​មង្គល អភិ​លក្ខិតកាល គឺជា​ថ្ងៃ​មហា​មង្គល ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះ​សម្ពុទ្ធបរមគ្រូ ៖
១-ទ្រង់​ប្រសូត​ចាក​ឧទរមាតា
២-ទ្រង់​ត្រាស់​ដឹង​អនុត្ដរ​សម្មា​សម្ពោធិញ្ញាណ
៣-ទ្រង់​រំលត់​ខន្ធ​ចូល​កាន់​ព្រះបរម​និព្វាន


លំដាប់ពីស្ដាំ ទៅឆ្វេង
សម្ដេច​ព្រះ​បរម​សាស្ដ្រាចារ្យ​របស់​យើង ទ្រង់​ប្រសូត ត្រាស់​ដឹង និង​បរិនិព្វាន សុទ្ធ​តែ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​ពិសាខ​ទាំង​អស់​ប្លែក​តែ​ឆ្នាំ​ប៉ុណ្ណោះ ។ ព្រោះ​ហេតុ​នោះ​ហើយ​បាន​ជា​អ្នក​ប្រាជ្ញ​ចង​ក្រង​ជា​គាថា​ទុក​ដូច្នេះ​ថា៖​ អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិឰុតោ សេចក្ដីថា ៖ ព្រះ​ពុទ្ធ​យាង​ចុះ​កាន់​គភ៌​នៃ​ព្រះវរ​មាតា ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​អាសាធ ទ្រង់​ប្រសូត​ក្នុង​ថ្ងៃ​ពេញ​បូណ៌​មី ខែ​ពិសាខ បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​ពិសាខ និង​ទ្រង់​ចូល​បរិនិព្វាន ក៏​ថ្ងៃ​ពេញ​បូណ៌មី ខែពិសាខ (ផ្សេង​តែ​ឆ្នាំ) ។ ជា​ប្រពៃណី ពិធី​វិសាខ​បូជា គេ​តែង​នាំ​គ្នា​ធ្វើ​ក្នុង​វេលា​រាត្រី ព្រោះ​តម្រូវ​ទៅ​តាម​ពាក្យ​ថា “បុណ្ណមី” មាន​សេចក្ដី​ថា ខែពេញ​បូណ៌មី ។
ម្យ៉ាងទៀត (ច្រើន​ទៀត…)