ប្រវិត្តិបុណ្យវិសាខបូជា ខែឧសភា 14, 2011
Posted by ភិក្ខុ គង់ តូ in ពិធីបុណ្យផ្សេងៗក្នុងសាសនា, អត្ថបទព្រះធម៌.add a comment
ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សំរាប់រំលឹកដល់ព្រះពុទ្ធសមណ គោត្ដម បរមគ្រូ នាថ្ងៃពេញបូណ៌មី (គីថ្ងៃ១៥កើត) ខែពិសាខ ដែលពុទ្ធសាស និកទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។ ការដែលប្រារឰពិធីបូជានាថ្ងៃ១៥ កើត ខែពិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គល អភិលក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ ៖
១-ទ្រង់ប្រសូតចាកឧទរមាតា
២-ទ្រង់ត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិញ្ញាណ
៣-ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន
លំដាប់ពីស្ដាំ ទៅឆ្វេង
សម្ដេចព្រះបរមសាស្ដ្រាចារ្យរបស់យើង ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន សុទ្ធតែក្នុងថ្ងៃពេញបូណ៌មី ខែពិសាខទាំងអស់ប្លែកតែឆ្នាំប៉ុណ្ណោះ ។ ព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញចងក្រងជាគាថាទុកដូច្នេះថា៖ អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិឰុតោ សេចក្ដីថា ៖ ព្រះពុទ្ធយាងចុះកាន់គភ៌នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ ទ្រង់ប្រសូតក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ បានត្រាស់ដឹងជាព្រះពុទ្ធក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ និងទ្រង់ចូលបរិនិព្វាន ក៏ថ្ងៃពេញបូណ៌មី ខែពិសាខ (ផ្សេងតែឆ្នាំ) ។ ជាប្រពៃណី ពិធីវិសាខបូជា គេតែងនាំគ្នាធ្វើក្នុងវេលារាត្រី ព្រោះតម្រូវទៅតាមពាក្យថា “បុណ្ណមី” មានសេចក្ដីថា ខែពេញបូណ៌មី ។
ម្យ៉ាងទៀត (ច្រើនទៀត…)
បុណ្យវិសាខបូជាឆ្នាំនេះ ខែឧសភា 14, 2011
Posted by ភិក្ខុ គង់ តូ in អត្ថបទព្រះធម៌.add a comment
ពិធីបុណ្យវិសាខបូជា គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងវិស័យ ព្រះពុទ្ធសាសនា ដែលនឹងចូលមកដល់នៅថៃ្ងទី ១៥កើត ខែពិសាខត្រូវនឹង ថៃ្ងទី៣ ខែឧសភា ខាងមុខនេះ ពិធីបុណ្យ នឹងត្រូវប្រារព្ឋធ្វើនៅ ភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គ ដូចកាលពី ឆ្នាំកន្លងមកនោះដែរប៉ុនែ្ត សម្រាប់ ពិធីបុណ្យឆ្នាំនេះ មានការរៀបចំប្រសើរជាងឆ្នាំមុន ទាំងរបៀបរៀបរយ ទាំងសោភ័ណភាព ហើយរៀបចំឲ្យមានការសមែ្តងសិល្បៈកំដរនៅពេលរាត្រីទៀតផង លោក ជា គានអគ្គលេខាធិការរង នៃគណៈកម្មាធិការ រៀបចំបុណ្យជាតិ និងអន្តរជាតិបាន មានប្រសាសន៍ ឲ្យដឹងថា ពិធីបុណ្យវិសាខបូជា ជាបុណ្យដ៏ធំមួយនៅក្នុងវិស័យ ព្រះពុទ្ធសាសនា ដែលពុទ្ឋសាសនិកជន ប្រារព្ឋធ្វើនៅ ថៃ្ងទី១៥ កើត ខែពិសាខ ជារៀងរាល់ឆ្នាំនោះ នឹងត្រូវប្រារព្ឋធ្វើនៅ